ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ពិតជាអ៊ូអរមែន៖ទីតាំងបើកលេងល្បែងស៊ីសង់ជល់មាន់តាមអនឡាញកំពុងតែប្រមូលផ្ដុំគ្នាភ្នាល់លុយខាងលិចវត្តលួងស្ថិតនៅភូមិប្រឡាយលួងឃុំឬស្សីក្រោកពលរដ្ឋស្នើរសុំលោកស្នងការខេត្តបន្ទាយមានជ័យមានវិធានការចុះបង្ក្រាបផង!!!!

ដោយ :ksn-tvonline.com


ខេត្តបន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី២៩.០៤.២០២៤ បើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកបណ្ដាញព័ត៌មានយើងឲ្យដឹងថាមានទីតាំងបើកលេងល្បែងសុីសងមួយកន្លែងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែប្រមូលផ្ដុំគ្នាយ៉ាងអ៊ូអរដោយមិនមានវិធានការទប់ស្កាប់រឺបង្ក្រាបពីសមត្ថកិច្ចនៅក្នុងមូលដ្ឋានស្រុកមង្គលបុរីនៅឡើយទេហើយទីតាំងមួយកន្លែងនេះស្ថិតនៅខាងលិចវត្តលួង ស្ថិត នៅភូមិ ប្រឡាយលួងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ ។

ប្រភពប្រជាពលរដ្ឋបានបន្តប្រាប់អោយដឹងថាទីតាំងល្បែងស៊ីសងខាងលើនោះបើកដំណើរការជារៀងរាល់ថ្ងៃដោយមិនញញើតនិងមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ទីតាំងបើកលេងល្បែងសុីសងខាងលើជ្រោកក្រោមផ្លាកយីហោ {{ជាង ស៊ុន ជាងអគ្គិសនី}}កំពុងបើកដំណើរការឲ្យអ្នកលេងល្បែងលេងជារៀងរាល់ថ្ងៃទីតាំងកន្លែងរបស់ខ្លួន។

ជុំវិញបញ្ហាល្បែងសុីសងខាងលើពលរដ្ឋសង្ឃឹមថាលោកវរសេនីយ៍ឯកឯក សុិន ណារ៉ាក់ អធិការស្រុកមង្គលបុរីនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់មន្ត្រីជំនាញប៉ុស្តិ៍ឫស្សីក្រោកចុះពិនិត្យជាក់ស្ដែងធ្វើការបង្ក្រាប។ចៀសវាងមន្ទិលសង្ស័យពីប្រជាពលរដ្ឋថាបើមិនមានការបើកភ្លើងគឺជាប្រព័ន្ធទេទីនោះមិនអាចបើកដំណើរការបាននោះឡើយ។សង្ឃឹមថាលោកអធិការស្រុកនិងបង្ក្រាបបានបញ្ជាក់ជាមិនខាន។

ទោះបីយ៉ាងណាពលរដ្ឋនៅតែទទួចស្នើសុំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យមេត្តាចាត់មន្ត្រីជំនាញការិយាល័យចុះទៅពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបទាន់ពេលវេលាដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនដូចជា ចោរលួច.ចោរឆក់.ចោរប្លន់.គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើមក៏ដូចចូលរួមចំណែកកាត់បន្ថយនិងចូលរួមការពារសុខវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

អង្គភាពសារព័ត៌មានយើងនឹងរង់ចាំកាលបំភ្លឺដល់ម្ចាស់ទីតាំងនិងមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកអង្គរបុរីនិងខេត្តបន្ទាយមានជ័យរាល់ម៉ោងធ្វើការ













No comments