ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ដោយ :ksn-tvonline.com

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនទាំងអស់ ក្រោយផ្សព្វផ្សាយផែនការរួច លោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្ត្រស្រុកសំពៅលូន ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

No comments