ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

លោកជំទាវ ម៉ែន សំអន ទទួលអំណោយសប្បុរសធម៌ សម្រាប់បម្រើការងារក្នុងបរិបទជំងឺកូវីដ-១៩ ជួយដល់ខេត្តស្វាយរៀង

ដោយ :ksn-tvonline.com

ភ្នំពេញ :ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌ ពីលោកស្រី ចាន់ កន្និកា អគ្គនាយិកា ក្រុមហ៊ុន ស៊ី ខេ ខេ អ៊ិនវេសម៉ិន សម្រាប់បម្រើការងារក្នុងបរិបទជំងឺកូវីដ-១៩ ជួយដល់ខេត្តស្វាយរៀង នារសៀលថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ លោកស្រី ចាន់ កន្និកា ដែលបានបរិច្ចាគ នូវធនធានដ៏ច្រើននាពេលនេះ ដើម្បីចូលរួមចំណែកជួយសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងបរិការណ៍កូវីដ-១៩ ។  

លោកជំទាវបានបន្តទៀតថា សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ (ឧបត្ថម្ភមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង និងឧបត្ថម្ភអង្គការ អាហ្វេស៊ីបកម្ពុជា ) ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ជាពិសេសបានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។   អំណោយសប្បុរសធម៌ រួមមាន៖ អង្ករ ១០តោន, ម៉ាស១០កេសធំ ទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ចំនួន២០០លីត្រ និងឧបករណ៍សម្រាប់បាញ់ថ្នាំមួយចំនួនផងដែរ ៕ 

ដោយសួស សំរិត

No comments