ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី “វោហាឆ្នើម” បាត់ដំបង

ដោយ :ksn-tvonline.com

បាត់ដំបង: ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

នៅព្រឹកថ្ងៃ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋា នខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី “វោហាឆ្នើម” បាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ តាមរយៈប្រព័ន្ធ Video Conference zoom ដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងនៃកម្មវិធី “វោហាឆ្នើម”។

ឆ្លងតាមការប្រកួតប្រជែងកន្លងមកនេះ ទីបំផុតកម្មវិធីបានរកឃើញបេក្ខជនដែលបានជាប់ជ័យលាភី ដោយក្នុងនោះ វិញ្ញាសា ឯកបុគ្គល ជ័យលាភីលេខ១ បានទៅលើបេក្ខនារី សាន នីកាម៉ារៀ និង លេខ២បេក្ខនារី ហៀង គីមហួយ និងវិញ្ញាសា ជជែកកដេញដោលជាក្រុម ជ័យលាភីលេខ១ បានទៅលើក្រុមបដិសេធ មានបេក្ខជន សេង ម៉ៅម៉េង បេក្ខនារី មុនី ម៉ារីដា និងបេក្ខនារី ប៉ូវ វីរីយ៉ា ។

សម្រាប់ជ័យលាភីវិញ្ញាសា ឯកបុគ្គល ជ័យលាភីលេខ១ ទទួលបាន មេដាយមួយគ្រឿង ថវិកា៦០ម៉ឺនរៀល កុំព្យូទ័រLaptop ១គ្រឿង អាហារូបករណ៍ ឯកឧត្តម ស សុខា និងបាច់ផ្កា ព្រមទាំងពានរង្វាន់ ។ ជ័យលាភីលេខ២ ទទួលបានមេដាយមួយគ្រឿង ថវិកា៤០ម៉ឺនរៀល អាហារូបករណ៍ ឯកឧត្តម ស សុខា និងបាច់ផ្កា ។

សម្រាប់វិញ្ញាសា ជជែកដេញដោលជាក្រុម ជ័យលាភីលេខ១ ចំនួន៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានមេដាយមួយគ្រឿង ថវិកាចំនួន១លានរៀល កុំព្យូទ័រLaptop ១គ្រឿង អាហារូបករណ៍ឯកឧត្តម ស សុខា បាច់ផ្កា និងពានរង្វាន់ ។ ជ័យលាភីលេខ២ ចំនួន៣នាក់ ម្នាក់ៗទទួលបាន មេដាយមួយគ្រឿង ថវិកា ៨០ម៉ឺនរៀល អាហារូបករណ៍ ឯកឧត្តម ស សុខា និងបាច់ផ្កា ផងដែរ ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដោយអញ្ជើញចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធ Video Conference Zoom យ៉ាងច្រើនផងដែរ ៕

 (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង )  

No comments