ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ដោយ :ksn-tvonline.com


 ភ្នំពេញ ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២។ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចនេះ រៀបចំនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញមុខនាទីភារកិច្ចធ្វើយ៉ាងណាបំផុស អប់រំឱ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។ ចូលរួមគ្រប់សកម្មភាពស្របច្បាប់ ដណ្ដើមឱ្យបានជោគជ័យដាច់ខាត រាល់ការបោះឆ្នោតសកល និងអសកល គាំទ្រជារៀងរហូត បេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិរដ្ឋសភានីតិកាលទី៧ និងអាណត្តិបន្តទៀត ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស។

ក្នុងនោះដែរ ឯកឧត្ដមប្រធាន បានធ្វើការណែនាំដល់ក្រុមការងារទាំងអស់ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ តាមដានកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងកម្មករ កម្មការិនីដែលធ្វើការរោងចក្រ។ ក្នុងនោះត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការអនាម័យជាប់ជាប្រចាំតាមគ្រប់រូបភាព ជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង, 

No comments