ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ករណីឆ្លងជំងឺកូវីដ១៩ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពគួរព្រួយបារម្ភខ្លាំងមែនទែន

ដោយ :ksn-tvonline.com

 


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ១៩បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពគួរព្រួយបារម្ភខ្លាំងមែនទែន ដែលទាមទារឱ្យ​ប្រជាពលរដ្ឋត្រូវ​ខិតខំចូលរួមអនុវត្តន៍នូវវិធានការដែលក្រសួងសុខាភិបាលបានដាក់ចេញ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាលនិងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដនៅកម្ពុជារបស់យើងនេះ វាស្ថិតនៅក្នុងលក្ខណ:ដែលយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់មែនទែន ពីព្រោះយើងឃើញហើយ ស្ថានភាពនៅរាជធានីភ្នំពេញថ្វីត្បិតតែមានការបន្ធូបន្ថយ ការបិទខ្ទប់ត្រូវបានបញ្ចប់ ការកំណត់នូវតំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង វាមានការប្រែប្រួល ប៉ុន្តែជារួមករណីឆ្លងត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ។

លោកជំទាវបន្តថា បើសរុប ករណីដែលរកឃើញក្នុងខែ មេសា និងករណីដែលរកឃើញនៅក្នុងខែឧសភានេះ យើងឃើញចំនួននៅខែ ឧសភានេះ វាខ្ពស់ជាងចំនួននៅក្នុងខែមេសាទៅទៀត ថ្វីត្បិតតួលេខប្រចាំថ្ងៃមានការថយចុះតិចតួច ប៉ុន្តែគឺរកឃើញជារៀងរាល់ថ្ងៃ។

លោកជំទាវបញ្ជាក់ថា ការចម្លងឬចរាចរ នៃវីរុសកូវីដ ១៩ហ្នឹង វានៅខ្លាំងក្លានៅ ឡើយទេ មិនទាន់បង្ហាញនូវសញ្ញាណាថា មានការថម ថយនោះទេ ។

សំឡេង «សម្រាប់ខ្លួនខ្ញុំផ្ទាល់ស្ថានភាពគឺស្ថិតនៅមានការព្រួយបារម្ភខ្លាំងមែនទែន អ្វីដែលជាការសំខាន់នោះ គឺសូមឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវតែបន្តនូវការយក ចិត្តទុកដាក់ ។ ដូចជាកាលពីម្សិលមិញយើងឃើញហើយបងប្អូនកម្មករមួយចំនួនគាត់ដូចជាមានការយល់ច្រឡំហើយបែរទៅជានាំគ្នារត់ចេញពីរោងចក្រ នេះវាជាស្ថានភាពមួយ ដែលសូមឱ្យប្រជាពល រដ្ឋគិតឱ្យបានខ្ពស់មែនទែន គិតគូរឱ្យបានដិតដល់មែន ទែន ប្រសិនបើយើងធ្វើបែបនោះ បើសិនជាបុគ្គលគាត់ថាដោយសារតែការភ័យខ្លាច មានការឆ្លង បើយើងភ័យខ្លាចថាមានការឆ្លងគឺយើងនាំគ្នាអនុវត្តន៍នូវវិធានការការពារមិនមែននាំគ្នារត់នោះទេ ។ ប្រសិនបើជាបុគ្គលដែលគាត់មានឆ្លងរួចទៅហើយនោះវីរុសនោះនៅក្នុងខ្លួនគាត់ ហើយពេលដែលគាត់រត់វីរុសនោះនឹងទៅជាមួយគ្នា ។ បុគ្គលនោះពេលដែលរត់ទៅផ្ទះគាត់ គាត់នំាវីរុសនោះទៅចម្លងឱ្យក្រុមគ្រួសាររបស់គាត់ ។ ប្រសិនបើយើងខ្លាចយើងត្រូវអនុវត្តន៍នូវវិធានការការពារ ត្រូវពាក់ម៉ាស ត្រូវនៅឱ្យគម្លាតពីគ្នា១ម៉ែត្រកន្លះដែលនេះទើបអាចការពារខ្លួនយើងបាន មិនមែនយើងខ្លាចហើយយើងនៅផ្តុំគ្នាណែនណាន់តាន់តាប់ វាមិនមែនជាទង្វើល្អសម្រាប់អនុវត្តន៍នូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩នោះទេ» ។

គួរជម្រាបថា ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាខិតខំយ៉ាង សកម្មក្នុងការប្រយុទ្ធប្រឆាំងសត្រូវឥតស្រមោលកូវីដ ១៩ នេះ តាមរយៈស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០ លាននាក់ ដើម្បីបង្កើតុភាពសុំាឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថាន ភាពសេដ្ឋកិច្ចប្រសើរឡើងវិញនាពេលខាងមុខ ៕

No comments